ស្ថានភាពផ្សារហ៊ុននៅកូរ៉េខាងត្បូង និងអាស៊ី កំពុងមានភាពវឹកវរជាខ្លាំង បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol ប្រកាសចេញច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃទី០៣ ខែធ្នូ និងបានដកចេញវិញនាព្រឹកថ្ងៃទី០៤ ខែធ្នូ។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា និយតករហិរញ្ញវត្ថុកូរ៉េខាងត្បូងបានត្រៀមថវិកាប្រហែល ១០ទ្រីលានវ៉ុន ឬប្រមាណ ៧ពាន់លានដុល្លាររួចស្រេច ក្នុងការចាក់ចូលផ្សារហ៊ុនដើម្បីទប់លំនឹង ខណៈបច្ចុប្បន្នស្ថានភាពផ្សារហ៊ុនកំពុងចលាចល។
តម្លៃភាគហ៊ុនលើផ្សារហ៊ុនកូរ៉េខាងត្បូងនាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ បានបន្តធ្លាក់ចុះរហូតដល់ ២% ហើយបើគិតតាំងពីដើមឆ្នាំមក វាបានថយចុះប្រហែល ៧% ជាប្រតិបត្តិការអាក្រក់បំផុត សម្រាប់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី០៤ នៅអាស៊ីមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ CNBC