លោក ហេង សិទ្ធី ជាមហាសេដ្ឋីវ័យក្មេងកំពុងរកស៊ីក្នុងវិស័យធនាគារ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច បានសម្រេចចុះហត្ថលេខា តែងតាំងលោក សួ សែន សមសក្តិ (សេម) ជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Maritime Group ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បញ្ជាក់ថា នៅពេលខាងមុខ ក្រុមហ៊ុន H Capital ដែលមានមូលដ្ឋាននៅសឹង្ហបុរី នឹងទិញយកក្រុមហ៊ុន Maritime Group ហើយនឹងមានគម្រោងវិនិយោគទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំថ្មី សម្រាប់៥ឆ្នាំតទៅមុខទៀត។
ក្រុមហ៊ុន Maritime Group គឺជាក្រុមហ៊ុនមេមានបុត្រសម័្ពន្ធជាច្រើនផ្សេងទៀតលើពហុវិស័យ ដូចជា៖ ធនាគារ ឯកទេស ម៉ារីថាម (Maritime specialized Bank) ក្រុមហ៊ុនផ្នែកសំណង់ San Yang Mining ក្រុមហ៊ុន Dragon alliance resort co., LTD ក្រុមហ៊ុន Ream Resort development company Unlimited ក្រុមហ៊ុន XINGLAN MARITIME ENERGY CO., LTD ក្រុមហ៊ុន BitAsia FinTech Solutions និងរីសតលំដាប់ផ្កាយនៅលើកោះស្រមោច ខេត្តព្រះសីហនុ Sea Sense Resort & ANT ISLAND ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ Maritime Group