ថវិកា ១លានដុល្លារមហាសេដ្ឋី ពុង ឃាវសែ ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព រាជរដ្ឋាភិបាលក៏បានបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

ភ្លាមៗ មហាសេដ្ឋី ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

លោកសេដ្ឋី ពុង ឃាវសែ ជានិច្ចកាលតែងចូលរួមបរិច្ចាគទ្រព្យធនធានជាមួយរាជរដ្ឋាភិបាលកម្ពុជា តបតាមការអំពាវនាវភ្្លាមៗ ដូចជាក្នុងគ្រាជួបគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការងារមនុស្សធម៌ សុខាភិបាល និងអប់រំជាដើម៕