IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៥ ភាគរយ ខណៈពិភពលោកនៅដដែល

IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៥ ភាគរយ ខណៈពិភពលោកនៅដដែល

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានកែសម្រួលការព្យាករនៃកំណើនសេដ្ឋកិច្ចប្រទេសចិនសម្រាប់ឆ្នាំ ២០២៤ នេះពី ៤.៦ ភាគរយឡើងដល់ ៥ ភាគរយ ។

នៅក្នុងការអាប់ដេតចុងក្រោយរបស់ IMF បានឲ្យដឹងថា ការកែសម្រួលនេះ គឺផ្អែកជាចម្បងទៅលើការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងកំណើននៃការនាំចេញនៅក្នុងត្រីមាសទីមួយ ។

លោក Pierre-Olivier Gourinchas ប្រធាន IMF បាននិយាយនៅលើបណ្ដាញសង្គមថា “នៅក្នុងត្រីមាសទីមួយ ចិនមានតម្រូវការប្រើប្រាស់ក្នុងស្រុកកើនឡើង ហើយការនាំចេញដែលមានភាពយឺតយ៉ាវកាលពីឆ្នាំមុន បែរជាមានសកម្មភាពតភ្ជាប់ជាមួយតម្រូវការពិភពលោកឡើងវិញ” ។

តាមដានជាមួយយើង៖ Million Times

ចំណែកការព្យាករសម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤ នេះវិញ IMF នៅតែរក្សាកំណើន ៣.២ ភាគរយដដែល ដោយកត់សម្គាល់ថា សេដ្ឋកិច្ចទីផ្សាររបស់អាស៊ី ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ។

ស្របពេលជាមួយគ្នានេះ ទំហំពាណិជ្ជកម្មពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.១ ភាគរយនៅឆ្នាំ ២០២៤ និង ៣.៤ ភាគរយសម្រាប់ឆ្នាំ ២០២៥ ដែលសុទ្ធសឹងតែកើនឡើង ០.១ ភាគរយខ្ពស់ជាងការព្យាករណ៍កាលពីខែមករា ៕

បកប្រែ ៖ ទីន