៥១ ក្រុមហ៊ុននាំចេញអង្ករទៅក្រៅប្រទេសទទួលបានទឹកប្រាក់ជាង ២៤៧លានដុល្លារ ត្រឹមពេល៦ខែ

៥១ ក្រុមហ៊ុននាំចេញអង្ករទៅក្រៅប្រទេសទទួលបានទឹកប្រាក់ជាង ២៤៧លានដុល្លារ ត្រឹមពេល៦ខែ

ក្រុមហ៊ុនក្នុងស្រុកចំនួន ៥១ក្រុមហ៊ុននាំចេញអង្ករទៅបានចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ជាង២៤៧ លានដុល្លារ ខណៈការនាំចេញស្រូវជាង ២.៥លានតោន ទទួលបានទឹកប្រាក់ជាង ៧២៧លានដុល្លារ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា អង្ករបរិមាណជាង៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុន ចំនួន៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក , ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក ,ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូថជា អង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨% និងអង្ករផ្សេងៗចំនួន ០.២៥%។

ដោយឡែកសម្រាប់ការនាំចេញស្រូវរបស់កម្ពុជាចំនួន ២,៥២៨,០១១តោន ទទួលបានទឹកប្រាក់ ប្រមាណជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សេដ្ឋានី

រូបភាព៖ បណ្តាញសង្គម