ស៊ី ជីនពីង ប្រាប់ពិភពលោក ថា «កាត់ផ្តាច់ខ្សែសង្វាក់» គ្មានច្រកចេញទេ ការបើកទូលាយនិងសហប្រតិបត្តិការជាជម្រើសតែមួយគត់

ស៊ី ជីនពីង ប្រាប់ពិភពលោក ថា «កាត់ផ្តាច់ខ្សែសង្វាក់» គ្មានច្រកចេញទេ ការបើកទូលាយនិងសហប្រតិបត្តិការជាជម្រើសតែមួយគត់

លោក Xi Jinping  មេដឹកនាំកំពូលចិនកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង និងបានជួបសន្ទនាជាមួយមេដឹកនាំបារាំង និងប្រធានគណៈកម្មការអឺរ៉ុប ចាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រោយខកខានទៅកាន់តំប់អ៊ឺរ៉ុបជាច្រើនឆ្នាំ។

ជំនួបសន្ទនាដ៏កម្ររបស់មេដឹកនាំចិននៅពេលនេះ បានលើកឡើងច្រើនអំពីខ្លឹមសារមួយគឺ ការបើកទូលាយ និងធ្វើកិច្ចសហប្រតិបត្តិការ។ លោកថា៖ សភាពការណ៍ទូទៅនៃប្រវត្តិសាស្ត្រមិនប្រែប្រួលទេ «កាត់ផ្តាច់ខ្សែសង្វាក់» គ្មានច្រកចេញទេ ការបើកទូលាយនិងសហប្រតិបត្តិការជាជម្រើសតែមួយគត់។ មិនថាសភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណា ប្រទេសចិនឈរនៅម្ខាងដ៏ត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ ចិននឹងបន្តជំរុញការអភិវឌ្ឍតាមរយ:ការបើកទូលាយ ស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះតាមរយ:ការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក។ 

លោក ស៊ី បន្តថា ឆ្នាំ២០២៤ ជាឆ្នាំសំខាន់នៃការដែលប្រទេសចិនធ្វើកំណែទម្រង់និងបើកទូលាយដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ ក្រោមការជំរុញដោយផ្ទាល់របស់លោក ប្រទេសចិនបានអនុម័តនិងអនុវត្តវិធានការមួយចំនួនជាបន្តបន្ទាប់ ដែលស្តីពីការពង្រីកការបើកទូលាយប្រកបដោយគុណភាពខ្ពស់ ដែលបាននាំមកឱកាសកាន់តែច្រើនឡើង ជូនចំពោះការផ្លាស់ប្តូរមេត្រីភាពរវាងចិននិងអន្តរជាតិឱ្យកាន់តែជ្រាលជ្រៅផង បង្កើនជំនឿចិត្តវិនិយោគនៅចិនរបស់ទុនបរទេសថែមមួយកម្រិតផង។

ទាក់ទិននឹងផលិតកម្ម លោក Xi Jinping  បានបញ្ជាក់ច្បាស់លាស់ថា ៖ «ប្រទេសចិននាំចេញផលិតផលដូចជារថយន្តដើរដោយថាមពលអគ្គិសនី ថ្មលីចូមជាដើម មិនគ្រាន់តែបានជួយបន្ថែមបរិមាណនិងប្រភេទនៃការផ្គត់ផ្គង់លើផ្សារពិភពលោក បានបន្ធូរសម្ពាធនៃអតិផរណាពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងខ្លាំងដល់ការទប់ទល់បម្រែបម្រួលអាកាសធាតុនៃពិភពលោក និងការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាបនៃពិភពលោក »។

មេដឹកនាំចិនរូបនេះនិយាយថា ពិតណាស់បើគិតតាមចក្ខុវិស័យដែលប្រទេសខ្លួនជាអាទិភាពនោះពិភពលោកគឺចង្អៀត បើមើលពីជោគវាសនារួមគ្នានោះទីណាក៏សម្បូរឱកាសកិច្ចសហប្រតិបត្តិការ។ ប្រជាជននៃប្រទេសកាន់តែច្រើនឡើងៗកំពុងមើលឃើញពីប្រទេសចិនថា «ជានិច្ចកាល កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ទើបជាមាគ៌ាដែលអាចឆ្ពោះទៅរកអនាគត»៕

អត្ថបទ៖ សារ៉ាយ រូបភាព៖